​(ត្បូងឃ្មុំ)៖ លោក អ៊ាង​ សុផល្លែត សមាជិកគណ:កម្មាធិការកណ្ដាល​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍​ ១២កេីត​ ខែទុតិយាសាឍ​ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០២៣​នេះ​ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន​ និងគ្រឿងឧបភោគបរិភោគ​ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះធាតុបាស្រី​ ស្ថិតក្នុងឃុំព្រះធាតុ​ និងវត្តសេតហត្ថី​ ស្ថិតក្នុងឃុំដំរិល​ ស្រុកអូររាំងឪ​ ខេត្តត្បូងឃ្មុំ​។

នៅក្នុងពិធីនេះ​ ក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក​ អាជ្ញាធរស្រុក​ ,ឃុំ​ លោកតាអាចារ្យ តាជីយាយជី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ​។

​ឆ្លៀតក្នុងឱកាសនេះ​ លោក​ អ៊ាង​ សុផល្លែត​ បានថ្លែងអំណរគុណដល់ព្រះសង្ឃនិងប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីផងដែរ​ ដែលសបញ្ជាក់ពីស្មារតីស្រឡាញ់សុខសន្តិភាព ការអភិវឌ្ឍ និងការចូលរួមធានារក្សារបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

សូមបញ្ជាក់ផងដែរ ជារៀងរាល់ពិធីបុណ្យចូលព្រះវស្សារាល់ឆ្នាំ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ក្រោមការដឹកនាំរបស់លោកប្រធាន តែងតែនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាគ្រប់វត្តទូទាំងស្រុកអូររាំងឪ។

ទេយ្យទានដែលប្រធានក្រុមការងារ ប្រគេនដល់ព្រះសង្ឃចំនួន០២វត្តខាងលេីរួមមានទឹកសុទ្ធ, ទឹកផ្លែឈើ, ទឹកក្រូច, តែ,​ ខ្ទឹមស,​ ខ្ទឹមក្រហម​, ត្រីខ, ស្កសរ,​ ទឹកស៊ីអីវ,​ ទឹកត្រី ,ទឹកដោះគោ ,ប៊ីចេង,ទៀនចំណាំព្រះវស្សា, មី, អង្ករ, ស្លាដក់​, ផ្លែឈើ, ផ្កា និងថវិកាមួយចំនួន​៕​