(បាត់ដំបង)៖ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋមានជីវិភាពធូរធា មិនថាទីក្រុង ឬជនបទនោះទេ ជារៀងរាល់ចុងសប្តាហ៍ប្រជាពលរដ្ឋមួយចំនួនតែងតែធ្វើដំណើរកម្សាននៅតំបន់ ដែលពួគគាត់ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន
តាមដងវិថីផ្លូវជាតិលេខ៥ក្រាលកៅស៊ូដ៏រលោងស្រិល អមដោយទេសភាពខៀវខ្ចីជាមួយនឹងជួរភ្នំ រួមទាំងដើមត្នោតរាប់ពាន់ដើមឈរចាំស្វាគមន៍ភ្ញៀវទេសចរ បានអង្រួនដួងចិត្តភ្ញៀវទេសចរបានទៅដល់ខេត្តបាត់ដំបង។
ខេត្តបាត់ដំបង គឺជាខេត្តមួយស្ថិតនៅទិសពាយ័ព្យដែលសម្បូរទៅដោយដំណាំហូបផ្លែ និងទីកន្លែងទេសចរណ៍នានាផងដែរ អ្វីដែលប្រជាពលរដ្ឋតែងតែគិតមុនគេនោះ គឺកន្លែងស្នាក់នៅ និងហូបចុករបស់ពួគាត់។ ផ្ទះបាណន់ គឺជាផ្ទះមួយស្ងិតនៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ផ្ទះបាណន់នេះពិតជាស័ក្តិសមណាស់សម្រាប់ភ្ញៀវជាលក្ខណៈគ្រួសារ ដែលមានបរិយាកាសល្អ ស្ងប់ស្ងាត់ ពិសេសគ្រួសារដែលមានកូនតូចៗ។
លោក មុំ ភិរះ បានឱ្យដឹងថា ដោយលោកមានក្តីស្រមើស្រមៃថា មុនលោកចូលនិវត្តន៍ពីការងារមន្រីរាជការរបស់លោក លោកគិតចង់មានមុខរបបរមួយគ្រាន់ចិញ្ចឹមគ្រួសារនៅថ្ងៃអនាគត ហើយអ្វីដែលពិសេសផងនោះពេលបុណ្យឈប់សម្រាក់ម្តងៗ លោកឃើញមានកំណើនភ្ញៀវមកធ្វើដំណើរកម្សានច្រើន ពិសេសនៅតំបន់ក្បែរភ្នំបានណន់នេះ។
ក្រៅពីកន្លែងស្នាក់នៅនេះលោក មុំ ភិរះ ក៏មានទទួលជូនភ្ញៀវទេសចរនានាទៅកម្សាននៅរមណីដ្ឋានផ្សេងៗមានដូចជា៖ ផ្ទះផ្កា ចម្ការត្រពាំងបាយជូ ចម្ការទុរេន ចម្ការមៀនខ្មែរ ជិះឡូរីកម្សានតាមជើងភ្នំប្រាសាទបាណន់ ទៅទស្សនាល្អាងភ្នំប្រជៀវចេញពីភ្នំសំពៅនាពេលល្ងាច ហើយភ្ញៀវអាចទៅលេងអាងក្រពីងពួយជាដើម ហើយសម្រាប់ផ្ទះបាណ់ក៏មានរៀបចំម្ហូបជូនភ្ញៀវតាមតម្រូវការរបស់អតិថិជន មានម្ហូបខ្មែរដែលជាប្រពៃណីរបស់ភ្ញៀវនៅស្រុកបានណន់។
លោក មុំ ភិរះ ក៏បានថ្លែងអំអរគុណដល់ភ្ញៀវទេសចរទាំងអស់ដែលមកលេងនៅផ្ទះបាណន់នេះ ហើយប្រសិនបើភ្ញៀវមានចំណាប់អារម្មសូមទាក់ទងតាមរយៈផេកផ្លូវការរបស់ផ្ទះបាណន់ និងទំនាក់ទនងតាមរយៈលេខទូរសព្ទ័លេខ 012 722 074/ 015 555 927 និង 092 2222 017 ផ្ទះបាណន់នឹងចាំទទួលស្វាគន៍ដោយក្តីរីករាយបំផុត៕