(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងបើកសវនាការជំនុំជម្រះជាសាធារណៈ ក្រោមអធិបតីភាព លោកកិត្តិនីតិកោសល បណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿង ចំនួន២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន បណ្តឹងទាំង ២នោះ រួមមានា៖
* ១៖ លេខ ៤៧០/០០៥/២០២៣ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ អំពីបណ្ដឹងរបស់ លោក យ៉ាន សុឃឿន ប្តឹងតវ៉ានឹងសេចក្ដីសម្រេច លេខ ០០៤ គ.ជ.ប ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
* ២៖ លេខ ៤៧១/០០៦/២០២៣ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ អំពីបណ្ដឹងរបស់ មេធាវី សំ សុគង់ តំណាងឱ្យឈ្មោះ លី ម៉េងហ័ង ប្តឹងតវ៉ានឹងសេចក្ដីសម្រេច លេខ ០០១ គ.ជ.ប ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕