(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានសម្តែងនូវការគោរពកោតស្ញប់ស្ញែង ដល់ពលិកម្ម និងការលះបង់ច្រើនលើកច្រើនសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផលប្រយោជន៍ជាតិ។
គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បែបនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៥ អាណត្តិទី៣ របស់ខ្លួននារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបញ្ជាក់ពីទឹកចិត្តគោរពស្រឡាញ់ដែល ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានយ៉ាងធំធេងចំពោះសម្ដេចតេជោ ហ៊ុន សែន ប៉ុនណា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏មានចិត្តបន្តគោរពស្រឡាញ់ចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត មានទំហំប៉ុននោះដូចគ្នាដែរ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបន្តថា គ្មានពេលណាបំភ្លេចបាននូវគុណបំណាច់ពលិកម្ម ការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន បានសមិទ្ធផលថ្មីៗធំធេងថែមទៀត សម្រាប់ជាតិជាមិនខាន។ ចំពោះជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ ហើយជឿជាក់ដោយគ្មានការសង្ស័យថា នាយករដ្ឋមន្ត្រីបន្តវេនពីសម្តេចតេជោ គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជារក្សាបាននូវសមិទ្ធផលជាតិជាពុំខាន។
គួរបញ្ជាក់ផងថា ក្នុងកិច្ចប្រជុំនៅនេះគេឃើញមានការចូលរួមពីសំណាក់លោក តុប សំ, សម្ដេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធាន-អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានដំណើរការកិច្ចប្រជុំ ក.ជ.ប.ព. ប្រចាំខែកក្កដា ឆ្នាំ២០២៣នេះ៕