(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណិត្តិទី៧ ឆ្នាំ២០២៣ បានបិទបញ្ចប់ទៅដោយជោគជ័យ ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រនាំមុខគេដល់ទៅជាង៨២% ដែលនងឈានទៅដឹកនាំរដ្ឋសភា និងដែលចំនួនគាំទ្រនេះខ្ពស់ជាងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ ទៅទៀត។
ក្រោយការបោះឆ្នោតនេះ កាលពីថ្ងៃទី២៦ ខេកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានចេញមកប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលថា សម្តេចមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិថ្មីទៀតទេ ដោយប្រគល់ជូន លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីមួយទៀត ដែលគណបក្សប្រជាជនកម្ពុជា សម្រេចនាពេលកន្លងទៅ។ លើសពីនេះក៏មានការបែកធ្លាយបញ្ជីគណៈរដ្ឋមន្ត្រីថ្មីទៀត ដែលភាគច្រើនជាយុវជនបន្តវេន។ តើអ្វីខ្លះជាចំណុចខ្លាំងរបស់យុវជនបន្តវេន ហើយថាតើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់យុវជនបន្តវេននឹងមាននយោបាយថ្មីដូចម្តេចខ្លះ?
នៅសប្តាហ៍នេះ Fresh Talk របស់ Fresh News នឹងរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «លទ្ធផលបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ និងការដឹកនាំរបស់យុវជនបន្តវេន»។ កិច្ចពិភាក្សានេះ នឹងមានចូលរួមដោយវាគ្មិន២រូបនោះគឺ៖
១៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ធំ
២៖ លោក បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕