ក្រសួងអប់រំ នឹងប្រគល់ប្រាក់រង្វាន់ជាង ៥៦៤លានរៀលដល់គ្រូបង្វឹក និងកីឡាករជយលាភីមេគង្គហ្គេម និងជើងឯកអាសីុ
01-08-2016 20:59
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែសីហានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការប្រគល់ប្រាក់រង្វាន់សរុប ចំនួន ៥៦៤,៩០០,០០០រៀល ជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីជយលាភីមេគង្គហេ្គម និងជយលាភីជើងឯកអាស៊ី ប្រភេទកីឡាជីនឡូន ដែលនឹងរៀបចំឡើងនៅម៉ោង៤៖៣០នាទីរសៀលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៦។
ពិធីប្រគល់ប្រាក់រង្វាន់នោះ នឹងត្រូវរៀបចំឡើងនៅ សាលប្រជុំ «ក» នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ៕