(ក្រចេះ)៖ នគរបាលក្រុងក្រចេះ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត និងមានការសម្រសម្រួលពីលោក គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរឫស្សី នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ (ស្រី០២នាក់) ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ហាត ផានិត ភេទប្រុស អាយុ១៩ឆ្នាំ ស្ថិតនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំង៥នាក់រួមមាន៖

១៖ឈ្មោះ ហាត ផានិត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ
២៖ ឈ្មោះ វឿន សុខវី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ អ្នកទាំង២មានទីលំនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ
៣.៖ ឈ្មោះ សន សាមុត (ហៅជាំង) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ
៤៖ ឈ្មោះ លី ស្រីហួង ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
៥៖ ឈ្មោះ រី លីនាង ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងប្រតិបត្តការបង្រ្គាបករណីខាងលើនេះ កម្លាំងនគរបាលចាប់យកវត្ថុតាង និងសម្ភារៈរួមមាន៖ ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន ០៤កញ្ចប់តូច, ទុយោសម្រាប់ចូករំលែកគ្រឿងញៀនចំនួន០១, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន ០១គ្រឿង។

តាមរបាយការណ៍បញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ឈ្មោះ សន សាមុត (ហៅជាំង) នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៥០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់បន្ថែមទៀត នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ឈ្មោះ ស៊ុន ដាឡែន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិត មានទីលំនៅ ភូមិ ឃុំខាងលើចាប់យកសម្ភារៈ និងវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀន ចំនួន ១៣កញ្ចប់ (២កញ្ចប់ធំ .១១កញ្ចប់តូច), ទុយោសម្រាប់ចូករំលែកគ្រឿងញៀនចំនួន ០១, ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០១គ្រឿង។

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕