(ភ្នំពេញ)៖ លោក សុខ សម្បត្តិ ក្នុងនាមរដ្ឋបាលខណ្ឌបឹងកេងកង និងក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះតាមខ្នងផ្ទះដើម្បីសម្តែងនូវមនោសញ្ចេតនា គោរពស្រឡាញ់ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លទ្ធផលបឋមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ខណៈអ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩%៕