(ម៉ូស្គូ)៖ មន្ត្រីការជាតិរុស្ស៊ី បានថ្លែងឲ្យដឹងថា ឧទ្ធម្ភាគចក្រ Mi-8 រុស្ស៊ីមួយគ្រឿង ត្រូវបានក្រុមឧទ្ទាមស៊ីរី បាញ់ទម្លាក់នៅក្នុងខេត្ត Idlib ដែលការបាញ់ទម្លាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាម ISIS គំរាមសម្លាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅមុននេះបន្តិច។
យោងតាមការបញ្ជាក់ពីរុស្ស៊ី បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ Mi-8 ផ្ទុកមនុស្ស៥នាក់ ក្នុងនោះមានសហសេវិក៣នាក់ និងមន្ត្រី២នាក់។
គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធ ISIS បានអំពាវនាវឲ្យសមាជិករបស់ខ្លួនទាំងអស់ ធ្វើតាមការបញ្ជារបស់ក្រុមឧទ្ទាម Jihad នៅក្នុងប្រទេសរុស្ស៊ី ដើម្បីធ្វើឃាតប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕