(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសវនាការជាសាធារណៈដោះស្រាយពាក្យបណ្តឹងតវ៉ាទៅនឹងសេចក្ដីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ។

សវនាកានេះបានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមជំនុំជម្រះ គ.ជ.ប បានបើក សវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើពាក្យបណ្តឹង/សំណុំរឿង ចំនួន៥ ដែលត្រូវបានប្តឹងតវ៉ា ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត រួមមានខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ៕

ខាងក្រោមនេះជាចេញសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖