(ភ្នំពេញ)៖ អង្គការសង្គោះសត្វព្រៃ (SCW) បានធ្វើការតាំងពិព័រណ៍សៀវភៅ នៃការយល់ដឹងព្រៃឈើ នៅក្នុងព្រឹត្តិការណ៍កម្មវិធី Green Night កាលសប្តាហ៍មុន ដើម្បីផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ សម្រាប់អំពីសារសំខាន់ព្រៃឈើ ដល់យុវជន និងប្រជាពលរដ្ឋ។
ពិធីតាំងពិព័រណ៍នេះ ត្រូវបានរៀបចំឡើង នៅក្នុងផ្ទះមេត្តា (Meta House) ដោយមានការចូលរួមពី យុវជន ប្រជាពលរដ្ឋ និងជនបរទេស ជាច្រើន។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ លោក ទេព ប៊ុននី នាយកប្រតិបត្តិអង្គការសង្គោះសត្វព្រៃ (SCW) បានថ្លែងប្រាប់ឲ្យដឹងថា ពិព័រណ៍នេះ ត្រូវបានធ្វើឡើង ដើម្បីផ្សព្វផ្សាយនូវការយល់ដឹងជាសាធារណៈ អំពីសារសំខាន់របស់ព្រៃឈើ និងប្រយោជន៍ទៅអនាគត ហើយថាពិព័រណ៍នេះ មានការចូលរួមជាដៃគូសហការមួយចំនួន ក្នុងនោះមានតំណាងអង្គការ និងជនជាតិភាគតិចមួយចំនួនផងដែរ។
លោកចង់ឲ្យមានការយល់ដឹង ទាំងប្រជាពលរដ្ឋខ្មែរ ជនបរទេស និងជនជាតិភាគតិច អំពីសារសំខាន់របស់ព្រៃឈើ ព្រោះវាជាប្រយោជន៍រួម សំរាប់យើងទាំងអស់គ្នា។ លោក បញ្ជាក់ថា មានសហគមចំនួន៧ហើយ ដែលបានចូលរួមគាំទ្រ ដល់ការតាំងពិព័រណ៍ផ្សព្វផ្សាយសៀវភៅនេះ៕