(ភ្នំពេញ) អង្គការ សមាគមទាំង២២ នៃសហភាពអង្គការសង្គមស៉ីវិល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានចេញលិខិត និងវីដេអូ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលកាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា។

បើតាមសហភាពអង្គការសង្គមស៊ីវិល ការចូលកាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី របស់លោក ហ៊ុន ម៉ាណែត គឺដើម្បីពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធា និងរស់នៅប្រកបដោយសេចក្តីសុខចម្រើនបន្តទៀត ជាពិសេសដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន ការប្រកួតប្រជែងមុខមាត់នៅក្នុងតំបន់អាស៊ាន ដើម្បីលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែមានមុខមាត់ និងជាប្រទេសខ្លាសេដ្ឋកិច្ចមួយនៅក្នុងតំបន់អាស៉ីអាគ្នេយ៍យើងនេះ៕

ខាងក្រោមនេះជាវីដេអូ និងលិខិត៖