(ក្រចេះ)៖ ក្រោមការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ, កម្លាំងចម្រុះខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានចុះឡោមព័ទ្ធទីតាំងស្ថានីយ៍ប្រេងតេលាមួយកន្លែង ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ និងបង្ក្រាបបានរថយន្តលួចដឹកឈើប្រណិតខុសច្បាប់២គ្រឿង ដែលបានបង្កជាគ្រោះថ្នាក់ចររាចរណ៍ជាមួយរថយន្តយោធាម្នាក់ក្នុងខេត្តក្រចេះ និងបានបើករត់គេច ចូលក្នុងស្ថានីយ៍ប្រេងតេលាមួយនេះ។

សមត្ថកិច្ចបញ្ជាក់ដឹងថា រថយន្ដដឹកឈើទាំង២គ្រឿងនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដមន្រ្តីយោធាម្នាក់ នៅចំនុចឃុំចង្រ្គង់ ស្រុកចិត្របុរី កាលពីវេលាម៉ោងជាង ១២យប់មិញ ហើយបានបើករត់ចូលក្នុងបរិវេណ កាសរាសាំងតេលា លោក ម៉ារែន បន្ទាប់មកសមត្ថកិច្ចបានសុំការហការជាមួយម្ចាស់ការាសសាំង តែម្ចាស់ទីតាំងនោះមិនព្រមសហការជាមួយដោយគាត់ឆ្លើយថាមិនមានរថយន្ដចូលទេ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីម្ចាស់ស្ថានីយ៍ប្រេងតេលាមិនព្រមសហការ សមត្ថកិច្ចបានរាយការជូនលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត បន្ទាប់មក លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចុះឆែកឆេ ក៏ប្រទះឃើញរថយន្ដបង្ករហេតុទាំង២គ្រឿង និងឃើញឈើជាច្រើននៅក្នុងឃ្លាំង បរិវេនស្ថានីយ៍ប្រេងតេលានេះម្ដង។

បច្ចុចប្បន្នកម្លាំងចម្រុះកំពុងធ្វើការបង្រ្គាប និងដឹកជញ្ជូនឈើទាំងនោះយកទៅរក្សាទុក នៅស្ថានីយ៍បណ្ដុះកូនខ្សា ដើម្បីចាត់ការតាមច្បាប់ ស្ដីពីរដ្ឋបាលព្រៃឈើ៕