(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង ប្រធានក្រុមហ៊ុន ហេង មាន អ៉ិនវេសមេន ម.ក បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានរៀបចំលិខិតគោរពស្នើសុំគោរមងារ «អ្នកឧកញ៉ា» ទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទូលស្នើថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា ឱ្យប្រោសព្រះរាជទានគោរមងារនេះ។
អ្នកឧកញ៉ា លឹម ហេង បានជូនពរដល់អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា សូមជួបប្រទះតែនឹងពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕