(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំ អាស៊ានលើកទី១៣ រយៈពេល២ថ្ងៃ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស នៅថ្ងៃទី១ ខែសីហា។
សេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងឱកាសចូលរួមក្នុង វេទកាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានផ្ដល់រង្វាន់ «សមិទ្ធិផលអមតៈអាស៊ាន» ដែលនឹងប្រគល់ជូនដោយ លោក តាន់ស្រ្តី ម៉ៃឃិលយ៉ូស ប្រធានវេទិកាភាពជាអ្នកដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិនៃវិទ្យាល័យយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី។
គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកានេះ រួមមាន លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួង ការពារជាតិ, លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច , ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី, លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ និងសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
ខាងក្រោមនេះសេចក្តីប្រកាសរបស់ក្រសួងការបទេស ស្តីពីទស្សនកិច្ចរបស់ សម្តេចតេជោ ទៅកាន់ប្រទេសឡាវ៖