(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដានេះ បានថ្លែងសារ ប្រាប់ទៅកូនប្រុសច្បង គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអនាគតនាយករដ្ឋមន្ត្រី ថា ពេលក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា លោកបណ្ឌិតត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាជន។

នៅក្នុង​ Twitter ផ្លូវការសម្តេចតេជោ​ ថ្ងៃទី​២៦ ខែកក្កដា សម្តេចបានបង្ហោះសារដ៏មានអត្ថន័យបំផុត ដែលចងចាំជានិច្ចក្នុងជីវិតតស៊ូ​ ដោយរៀបរាប់ថា៖

វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែតនឹមងក្លាយជានាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃ២២ សីហា ២០២៣ខាងមុខនេះ។

ល្ងាចនេះទូរទស្សន៍បាយ័ន្ត ចាក់ផ្សាយ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីភាគ៧២ គឺចំពេលដែលម៉ាណែត ចាកផ្ទៃម្តាយ ថ្ងៃ២០ តុលា ១៩៧៧។ ជីវិតកូនពិតជាកំសត់ណាស់ តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ។

ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន៕