(ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក Jayanath Siri Kumara Colombage ឯកអគ្គរដ្ឋទូតជ្រើសតាំង នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានពិភាក្សារកវិធី និងមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ស្រីលង្កា ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជន។

នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់កាសែត Ming Pao Daily ដែលក្នុងឱកាសនោះ លោកអគ្គលេខាធិការ បាននិយាយអំពីទស្សនវិស័យនៃទំនាក់ទំនងអាស៊ាន-ហុងកុង និងឱកាសនៅក្នុងការអភិវឌ្ឍទៅវិញទៅមក។

នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិសាបាយការងារពេលល្ងាច ជាមួយ លោក John Lee Ka-chiu ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងអាស៊ាន និងហុងកុង ជាពិសេសរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យនានា ដូចជាពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ និងសេវាកម្ម ជាដើម្បី ដើម្បីចូលរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន៕