Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំណូលបានពីការលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរ នៅខែកក្កដាមានជាង៤លានដុល្លារ ខណៈ៧ខែបានជិត ៣៦លានដុល្លារ

01-08-2016 12:35

(សៀមរាប)៖ គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីចំនួនភ្ញៀវទេសចរ ដែលទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ នាខែកក្កដា ឆ្នាំ២០១៦នេះ ថាមានចំនួន១៦៨,២១៥នាក់ ទទួលបានចំណូលចំនួន ៤,៦០៥,២៨០ដុល្លារ។

គ្រឹះស្ថានអង្គរបានឲ្យដឹងថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៦ ដោយចាប់ពីខែមករា ដល់ខែកក្កដា មានភ្ញៀវបរទេសចំនួន ១,២៦០,២៧០នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលចំនួន៣៥,៨៧៦,៩៨០ដុល្លារ៕

សូមអានសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរទាំងស្រុង៖