Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញកំពូល៖ យន្តហោះ MH370 ទំនងជាបានធ្លាក់ដោយសារ ពីឡុតចង់សាកល្បងចុះចតលើទឹក

01-08-2016 11:40

(កង់បេរ៉ា)៖ អ្នកជំនាញកំពូលខាងវិភាគយន្តហោះធ្លាក់របស់អូស្ត្រាលី បាននិយាយថាយន្តហោះម៉ាឡេស៊ី MH370 ដែលកំពុងបាត់ដំណឹងនោះ វាទំនងបានបាត់បង់ភាពម្ចាស់ការ អំឡុងពេលព្យាយាមចុះចត រួចក៏បុកនឹងផ្ទៃទឹកតែម្តង ដែលជាហេតុ នាំឲ្យយើងអាចប៉ាន់ស្មានបានថា វាទំនងជាត្រូវបានពីឡុតសាកល្បងព្យាយាមចុះចតលើផ្ទៃទឹក ឬក៏ត្រូវចោរប្លន់ ដែលនាំឲ្យមានការសម្រេចចិត្តដោយផ្សងគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០១៦។

អ្នកជំនាញ Larry Vance បានប្រាប់សារព័ត៌មានអូស្ត្រាលីថា គ្មានអ្វីដែលត្រូវពន្យល់ក្រៅពីនេះទេ ចំពោះភស្តុតាង បំណែកយន្តហោះ ដែលត្រូវបានរកឃើញនៅឆ្នេរសមុទ្ររបស់ប្រទេស ម៉ាដាហ្គាស្ការ ដែលអាចឲ្យយើងសន្និដ្ឋានបាន ថាពីឡុតនៅតែអាចបញ្ជាយន្តហោះនៅឡើយ រហូតដល់វាបុកនឹងផ្ទៃទឹកនៅជិតតំបន់នោះ។ លោក Vance សង្កត់ធ្ងន់ ដូច្នេះថា «អ្វីដែលបានកើតឡើង នៅពេលដែលយន្តហោះព្យាយាមចុះចតនោះ គឺពីឡុតបានធ្វើវាដោយសាកល្បង ហើយវាទំនងជាអ្វីមួយដែលមិនអាចទៅរួចទេ នៅពេលដែលគ្រោះថ្នាក់កើតឡើងភ្លាមៗបែបនោះ»។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកជំនាញអូស្ត្រាលីខាងលើនេះ បានធ្វើឡើងបន្ទាប់ពីការពិនិត្យមើលទៅលើទំរង់នៃ ស្លាបយន្តហោះ(ត្រង់កន្លែងទប់ខ្យល់ ឬ ហ្វ្រាំង) ដែលបានដាច់ចេញពីផ្នែកស្លាប ក៏ព្រោះតែការប្រើប្រាស់លើសល្បឿន កំណត់អំឡុងពេលព្យាយាមធ្វើការចុះចតបន្ទាន់។ ហេតុដូច្នេះទើបគេបានសន្មត់ថា យន្តហោះមិនមែនធ្លាក់ពីលើ អាកាសនោះឡើយ គឺវាបានជួបគ្រោះថ្នាក់ពេលព្យាយាមធ្វើការចុះចតបន្ទាន់នៅលើទឹកសមុទ្រ។ ការវិភាគថ្មីនេះនឹង អាចនាំឲ្យមានការគិតគូ ឡើងវិញពីមូលហេតុបាត់ដំណឹងនៃយន្តហោះ MH370 ជាង ២ឆ្នាំមកនេះ៕