Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានភាពអាកាសធាតុនៅកម្ពុជា៖ ចាប់ថ្ងៃទី០២ ដល់០៥ ខែសីហា តំបន់មាត់សមុទ្រ​ភ្លៀងធ្លាក់​ច្រើន​ជាប់ៗ​គ្នា​ លាយឡំ​នឹងខ្យល់​បក់​បោកខ្លាំង

01-08-2016 11:20

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ បានចេញសេចក្តីប្រកាស បញ្ជាក់ពីការព្យាករណ៍ អាកាសធាតុ ចាប់ពីថ្ងៃទី០១​ ដល់ទី០៧ ខែសីហា ឆ្នាំ២០១៦ ដោយរយៈពេលនេះ ប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយចំពោះតំបន់មាត់សមុទ្រវិញ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែសីហា អាចនឹងមានភ្លៀងធ្លាក់ច្រើនជោកជាំ និងមានលាយឡំខ្យល់បក់បោកខ្លាំង។

 ក្រសួងធនធានទឹក បានបានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី០១-០៧ ខែសីហា ឆ្នាំ២០១៦ ដូចខាងក្រោម៖

- តំបន់មាត់សមុទ្រ៖ ថ្ងៃទី០១ ខែសីហា អាចនឹងមានភ្លៀងធ្លាក់តិចតួច និងថ្ងៃទី០២ ដល់ ០៥ ខែសីហា អាចនឹងមានភ្លៀងធ្លាក់ច្រើនជោកជាំ។

-តំបន់វាលទំនាប និងតំបន់ខ្ពង់រាប ៖ ថ្ងៃទី០១ ខែសីហា អាចនឹងមានភ្លៀងធ្លាក់តិចតួច និងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែសីហា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ោយក្នុងបរិមាណពីមធ្យមទៅច្រើន៕