(ភ្នំពេញ)៖ នៅពេលនេះ លោក គី តិច មេធាវី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងស្ថិតនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ពាក្យប្តឹង លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៉ី ដែលបានចោទរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី៕