(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ឲ្យប្រើប្រាស់ប្រកាស ស្ដីពី ការបោះផ្សាយលក់ឯកតាមូលនិធិ នៃគម្រោងវិនិយោគរួម។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

សេចក្ដីជូនដំណឹង ​បានបញ្ជាក់ថា ក្រុមហ៊ុនដែលមានបំណង ធ្វើការបោះផ្សាយលក់ឯកតាមូលនិធី នៃគម្រោងវិនិយោគរួម ត្រូវអនុវត្ដតាមប្រកាសស្ដីពី ការបោះផ្សាយលក់ឯកតាមូលនិធិ នៃគម្រោងវិនិយោគរួម និងបទប្បញ្ញត្ដិដែលមានជាធរមាន៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖