(ភ្នំពេញ)៖ នៅម៉ោង២៖៣០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី ២២ សីហា ឆ្នាំ២០១៦នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំទើប ចេញផ្សាយនៅព្រឹកថ្ងៃទី០១ ខែសីហានេះ។

ក្រសួងអប់រំបញ្ជាក់ទៀតថា គោលបំណងនៃសន្និសីទនេះ គឺដើម្បីផ្សព្វផ្សាយពីដំណើរការនៃការប្រឡង និងបទប្បញ្ញត្តិមួយចំនួន នៃការប្រឡង ជូនដល់សារព័ត៌មានជាតិ អន្តរជាតិ ដើម្បីផ្សព្វផ្សាយដល់សាធារណជន៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖