(ស្វាយរៀង)៖ បញ្ជាការដ្ឋានកងរាអាវុធហត្ថ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញ ដល់នាយទាហាននាយ ទាហានរងនៃកងរាជអាវុធហត្ថ ខេត្តសំរាប់វគ្គទី២ ក្នុងឆ្នាំ២០១៦ ដើម្បីត្រៀមចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។
វគ្គហ្វឹកហ្វឺននេះមានរយ:ពេល១ខែ និងមានខ្លឹមសារ រំលឹកមេរៀនលំហាត់របៀប មេរៀន ច្បាប់នីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ មេរៀនឋានលេខា។
ការបើកវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើងក្រោមវត្តមាន លោកវរសេនីយ៍ឯក នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងសិក្ខាកាមសរុបវត្តមានចំនួន៤៧នាក់ ។
ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក នុត នន្ទ មេបញ្ជាការរង បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ គ្រូឧទ្ទេសនាម គោរពវិនយ័ម៉ឹងម៉ាត់តាមកម្មវិធីហ្វឹកហ្វឺន ខិតខំរៀនសូត្រ នូវនីតិវិធីច្បាប់ ដើម្បីមានចំណេះដឹងអនុវត្តតាមតួនាទីភារកិច្ច របស់ខ្លួនដើម្បីការពារសន្តិសុខសុវត្ថិភាព និងបំរើការងារ និងសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕