(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់ឋានៈជា សាស្ត្រាចារ្យ សាស្ត្រាចារ្យរង និងសាស្ត្រាចារ្យជំនួយ ជូនមន្ត្រីរាជការ និងគ្រូបង្រៀនថ្នាក់ឧត្តម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ២៧៦រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣៕