(តាកែវ)៖ ក្រុមសកម្មជនគណបក្សប្រឆាំងម្នាក់ទៀតហើយ ដែលញុះញង់ឲ្យប្រជាពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតចោល នៅខេត្តតាកែវ បានចូលសារភាពទោសកំហុសនៅចំពោះមុខសមត្ថកិច្ច នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

បុគ្គលឈ្មោះ ឌិន សុធារិទ្ធ អាយុ៤២ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បានមកសារភាពចំពោះអ្វីដែលខ្លួនប្រព្រឹត្តខុសឆ្គង ដោយការបង្ហោះសារតាមបណ្ដាញសង្គម Facebook មុនថ្ងៃបោះឆ្នោត ញុះញង់ឲ្យប្រជាពលរដ្ឋខ្វែងសន្លឹកឆ្នោត ហើយនៅថ្ងៃបោះឆ្នោត ខ្លួនបានបង្ហោះសារថា ខ្លួនបានគូសខ្វែងសន្លឹកឆ្នោតចោល មិនបោះឲ្យគណបក្សនយោបាយណាមួយឡើយ។

នៅចំពោះមុខសមត្ថកិច្ច បុគ្គល ឌិន សុធារិទ្ធ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ ដោយបានសន្យាចាប់ពីថ្ងៃនេះតទៅ មិនបង្ហោះសារ ឬធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងបានប្ដេជ្ញាធ្វើជាពលរដ្ឋល្អដើម្បីជួយដល់សង្គមជាតិ ហើយប្រសិនបើថ្ងៃក្រោយរូបគេមិនគោរពតាមកិច្ចសន្យា និងសូមសន្យាធានាខុសត្រូវចំពោះមុខច្បាប់៕