(ភ្នំពេញ)៖ រាជរដ្ឋាពិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការជូនមេដាយសហមេត្រីចំនួន ០១រូប និងមេដាយមុនីសារាភ័ណ្ឌចំនួន ១៣៦០រូប ដល់សិល្បករ-សិល្បការិនីគ្រប់ទម្រង់ដែលមានស្នាដៃឆ្នើម ចូលរួមចំណែក «អភិរក្ស និងអភិវឌ្ឍ» ជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីបុព្វហេតុនៃវប្បធម៌ជាតិ។ នេះបើយោងតាមអនុក្រិត្យដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ៕