(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ នឹងថ្លែងសារពិសេសមួយ ដែលផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។ ក្នុងនោះ ទូរទស្សន៍ Fresh News និងបណ្តាស្ថានីយ៍ទូរទស្សន៍ដទៃទៀត នឹងធ្វើការផ្សាយបន្ដបន្ទាន់នូវសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ៕