(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ដល់ សិល្បករ-សិល្បការិនីចំនួន ១៤១រូប ដែលមានស្នាដៃចូលរួមចំណែកយ៉ាងសកម្ម លើកស្ទួយវិស័យសិល្បៈ វប្បធម៌ អរីយធម៌ជាតិ របស់ប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើន។

ការប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់សិល្បករ-សិល្បការិនីខាងលើនេះ គឺតបតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រិត្យដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។

សូមអានព្រះរាជក្រិត្យដូចខាងក្រោម៖