(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៣,២៨១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៨,៨៩១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៣២៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៤,៨៧៥នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៣៥២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១០,៨៣៤នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧២៥,៥០៨នាក់, ដូសទី៤ចំនួន ៥,៣១៧,១៧៩នាក់, ដូសទី៥ចំនួន ១,៩៦៨,៣១៨នាក់ និងដូសទី៦ចំនួន ៤៩៣,០៥២នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕