(វៀតណាម)៖ ផ្ទាំង Screen ផ្ដល់ដំណឹងនៅក្នុងអាកាសយានដ្ឋានធំៗចំនួន២ របស់វៀតណាមត្រូវបាន Hacker ចិន Hack បង្ហាញសាររិះគន់រដ្ឋាភិបាលវៀតណាម ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃអាទិត្យ។
Screen និង Sound Systems នៅក្នុងអាកាសយានដ្ឋានទីក្រុងហាណូយ និងហូជីមិញ ត្រូវបាន Hacker វាយប្រហារ ដោយបង្ហាញសាររិះគន់ប្រចាំនឹងរដ្ឋាភិបាលវៀតណាម និងហ្វីលីពីន ទាក់ទិញជម្លោះសមុទ្រចិនខាងត្បូង។
មន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម បានបញ្ជាក់ថា ការវាយប្រហារនេះ គឺជាទង្វើរបស់អ្នកដំណើរជនជាតិចិន ពោលគឺជា Hacker ចិនតែម្ដង ដោយបានឆ្លងកាត់អាកាសយានដ្ឋានខាងលើក្នុងនាមជាភ្ញៀវទេសចរណ៍។
មន្ត្រីអាកាសចរណ៍វៀតណាមបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ចិន ដែលជាប់សង្ស័យនោះមានឈ្មោះថា Zhong មកពីខេត្តក្វាងទុង ប្រទេសចិន ដោយបានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋាន Tan Son Nhat។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលចិន បានស្នើដល់អាជ្ញាធរវៀតណាម ធ្វើការស៊ើបអង្កេតឲ្យបានច្បាស់ ព្រោះវាមិនមែនជាបញ្ហាតូចតាចនោះទេ ដោយវាអាចនាំឲ្យប៉ះពាល់ដល់ប្រទេសជាតិទាំងពីរ៕