(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត ដែលបានចេញទៅបោះឆ្នោត រហូតដល់មានចំនួន ៩១,៩៣ភាគរយ។ ជាមួយគ្នានេះ លោកក៏បានអរគុណដល់ប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យមណ្ឌលកែបឈ្នះដាច់ ផងដែរ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណទូទាំងប្រទេស ដែលមានប្រមាណជាង ៨៤.៥៨ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News និងបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន ៥អាសនៈ៕

ខាងក្រោមនេះជាវីដេអូ៖