(កែប)៖ ពីទឹកដីខេត្តកែប លោក ម៉ក់ ហឺន អ្នកវិភាគបញ្ហាសង្គមមួយរូបរស់នៅអាមេរិក ដែលតែងតែលើកបង្ហាញនូវតថភាពពិតនៃបញ្ហាក្នុងសង្គមខ្មែរ ទាំងភាពវិជ្ជមាន និងអវិជ្ជមាន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News ពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News និងបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន ៥អាសនៈ៕
ខាងក្រោមនេះជាវីដេអូ៖