(ភ្នំពេញ)៖ បន្ទាប់ពីមានការឆ្លើយតបដោយសារព្រមានខ្លាំងៗទៅលើ Comment មួយរបស់ម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ដោយបានសរសេរនៅលើ Facebook សម្តេចថា «លោកហ៊ុនសែនក្បត់វៀតណាម»។ ដោយសម្តេចបានឆ្លើយតបព្រមានធ្ងន់ៗទៅវិញថា «តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ហើយវៀតណាម មិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»។
សម្តេចក៏បានលើកឡើងទៀតថា «បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅ មិនស្របច្បាប់ ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាមសុំស្រឡាញ់មេដឹកនាំវៀតណាមទៅ»។
បន្ទាប់ពីមានព័ត៌មាននៃការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានចេញផ្សាយភ្លាម បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសយ៉ាងច្រើនអនេក បាននាំគ្នាសម្តែងការអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះការព្រមានរបស់សម្តេចតេជោ ទៅលើអ្នកលេង Facebook ជនជាតិវៀតណាមមួយនេះ។
ប្រជាពលរដ្ឋ និងជាអ្នកលេង Facebook បានសរសេរសាទរ និងគាំទ្រសម្តេចនៅលើបណ្តាញសង្គមជាច្រើន មានទាំងនៅលើ Facebook នាយករដ្ឋមន្រ្តី និង Facebook Fresh News យ៉ាងដូច្នេះថា៖
Thai Chikheang: «១៥លាននាក់ដេកលក់ស្ងប់ហើយ សូម្បីតែខ្ញុំពីមុនធ្លាប់គាំទ្រសង្គ្រោះជាតិក៏បានស្ងប់ដែរ»
Vuthika Sok: «សមមុខហើយពួកគំនិតអាក្រក់លលើខ្មែរ។ សូមគាំទ្រសម្តេចចំពោះការឆ្លើយតបប្រៀបដូច ដាក់១ព្រណុង ដល់ជនអគតិ ពិសេសពួក ប្រឆាំងផ្កាប់មុខ ល្មមភ្ញាក់ខ្លួនហើយ»
ជីម សុម៉ាឡែន៖ ក្មួយសូមគាំទ្រនូវប្រសាសន៏ និងជុំហរដ៏រឹងមាំរបស់សម្តេច នេះជាសារមួយសម្រាប់ពួកមួយចំនួនដែលតែងតែលាភពណ៌មកលើសម្តេច បានដឹងច្បាស់ចាប់ពីពេលនេះតទៅ សម្រាប់ក្មួយគឺពិតសប្បាយចិត្តខ្លាំងណាស់ ដែលបានរស់នៅក្នុងជំនាន់ សម្តេចដឹកនាំប្រទេស ។ ជាតិនេះស្មោះត្រង់តែសម្តេច តេជោ សែន
Soem Sareth: ជាការប្រមាទមួយមកលើខ្មែរយើង ដែលជនជាតិគេសូម្បីជាមួយលោកនាយករដ្ឋមន្ត្រីក៏ហ៊ាននិយាយភាសានេះជាមួយដែរ ខ្មែរយើងរាប់ជំនាន់ត្រូវបានគេជាន់ឈ្លីមើលងាយ ក្រោកឡើងបងប្អូន យើងត្រូវព្យាយាមក៏សាងភាពថ្លៃថ្នូររបស់ជាតិយើងឡើងវិញ។
Sal Makara: សំណេររបស់សម្តេចពុកតេជោ ខាងលើនេះល្អប្រសើរណាស់។ ខ្ញុំបាទជឿជាក់យ៉ាងមុតមាំថា បងប្អូនជនរួមជាតិខ្មែរទាំងអស់កាន់តែពេញចិត្ត អាណិត គោរព ស្រលាញ់ និងជឿជាក់លើសម្តេចពុកខ្លាំងឡើងៗ។ សូមសម្តេចពុកមានសុខភាពល្អ និងអាយុយឺនយូររយឆ្នាំ។
North Gm: សម្តីចសម្តេចធ្វើឲ្យខ្មែរគោរពលោករឹតតែច្រើនទៀត។ អាក្រក់ល្អរក៏ដោយ ខ្មែរឈ្លោះគ្នាមែនក្នុងនយោបាយជាធម្មតាទេ តែមិនមែន ជាសញ្ញាមួយឲ្យវៀតណាម ចង់មើលងាយយកទឹកដីខ្មែរបានតាមចិត្តនោះទេ។ សម្តេចត្រូវបន្តវេនទៅទៀត មានកិច្ចការច្រើនណាស់។
Sam Bunhean: គាំទ្រសម្តេច១០០% ខ្ញុំដឹងថាពេលនេះវៀតណាមពិតជាស្អប់សម្តេចខ្លាំងណាស់ ប៉ុន្តែមិនថ្វីទេប្រជាជនខ្មែរនៅខាងសម្តេចជានិច្ច
Arc Arc: ខ្ញុំរង់ចាំប្រសាសន៏នេះរបស់សម្តេចយូរហើយ មួយឃ្លានេះពិតជាធ្វើវៀតណាមភ្លឺភ្នែកហើយ ហើយអ្នកដែលជេរប្រមាថសម្តេចនោះក៏ដឹងខ្លួនដែរ។
Huoi Veng: នេះជាទស្សនៈ ឬចរិតពិត របស់ខ្មែរគ្រប់រូប និងគ្រប់សម័យកាល ពិសេសនោះគឺ ថ្នាក់ដឹកនាំខ្មែរ !
Bong Hong: ត្រឹមត្រុវណាស់គាំទ្រ សម្តេច១០០ភាគរយ ស៊ូស្លាប់តាមសម្តេចដោយមិនរាថយ បូជាជីវិតក៏តាមសម្តេចដែរ ស៊ូស្លាប់ដើម្បីសម្តេចតែមួយគត់ !
Mean Sombath: ជយោ ! ជយោ ! ជយោ ! សម្តេចតេជោដ៍មហិមា សម្តេចតេជោដ៍មហារឹងមាំ និងឈ្លាសវៃ សម្តេចតេជោជាទីគោរព សូមវត្ថុស័កសិទ្ធ ទាំងឡាយ ក្នុងលោក និងក្នុងប្រទេសខ្មែរទាំងមូលជួយនាំអានុសាសន៍របស់សម្តេចឲ្យក្លាយជាអានុសាសន៍មាសនិងពេជ្រសំរាប់ប្រជារាស្ត្រខ្មែរ និងក៍ក្លាយជារន្ទះទាំងប្រាំបីទិស ដើម្បីកំចាត់សត្រូវរបស់ជាតិខ្មែរអោយឆាប់វិនាសសន្តិឆាប់ៗៗៗ។
សូមជំរាបថា Comment របស់បងប្អូនប្រជាពលរដ្ឋនៅមានច្រើនទៀត សុំយកមួយចំនួនមកផ្សាយតែប៉ុណ្ណោះ។
កាលពីយប់មិញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានខ្លាំងៗទៅលើម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ដោយមានខ្លឹមយ៉ាងដូច្នេះថា៖
«ហេតុអ្វីបានជាលោកនិយាយថាខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាជាទីសក្ការះរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាមសុំស្រឡាញ់មេដឹកនាំវៀតណាមទៅ។
ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យ អធិបតេយ្យភាពដែលត្រូវទំនាក់ទំនង ជាមួយមេដឹកនាំវៀតណាមដោយស្មើភាព និងស្មើសិទិ្ធ។ សុំលោកបញ្ជូនសារនេះ ជូនមេដឹកនាំវៀតណាមផង បើលោកជាជនជាតិវៀតណាមត្រឹមត្រូវមែន ព្រោះខ្ញុំស្គាល់ច្បាស់ចរិតមេដឹកនាំវៀតណាម តែងគោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ខុសពីអាម៉ីអាថោងដូចលោកនេះឯង»៕