(ភ្នំពេញ)៖ បណ្តាញ Tiktok ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលនេះ មានចំនួនអ្នក Follow និង Like ស្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីទទួលបានសញ្ញា «Verified» (សញ្ញាធិកបៃតង) ដែលបញ្ជាក់ដោយក្រុមហ៊ុន។
ការផ្តល់សញ្ញាសម្គាល់ធិកបៃតងជូន សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ហើយបន្ទាប់ពីទទួលបានការផ្តល់សញ្ញា «Verified» TikTok របស់សម្តេចមានកំណើតអ្នក Follow និង Like កើនឡើងខ្លាំងខុសពីធម្មតាតែម្តង។
តាំងពីចាប់ផ្តើមរហូតដល់ពេលនេះ ចំនួនអ្នក Follow នៅលើ TikTok ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានកើនដល់ជិត ជិត៤០ម៉ឺននាក់ (370K) និងមានជាង៣លាន Likes ហើយនៅក្នុងចំណោមវិដេអូទាំងអស់ គឺមានវីដេអូមួយដែលទាក់ទាញជាងគេនោះគឺវីដេអូដែលសម្តេចបង្ហោះជាមួយនឹងចៅស្រីទី២១របស់សម្តេច ដែលមានអ្នកមើល និង Like ច្រើនជាងគេ រហូតដល់ 4.3M។
សូមបញ្ជាក់ថា ការប្រើប្រាស់បណ្តាញ TikTok របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេច បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីបណ្តាញមួយនេះ មានបញ្ហាច្រើនកើតឡើង៕