(ភ្នំពេញ)៖ លោក ជា សិរី សកម្មជនក្រុមប្រឆាំង នៃសមាជិកបណ្តាញ Telegram របស់ទណ្ឌិត សម រង្ស៊ី រស់នៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានប្រើប្រាស់ពាក្យប្រមាថដល់ គ.ជ.ប កន្លងទៅនោះ ពេលនេះបានសារភាពទោសកំហុសចំពោះមុខសមត្ថកិច្ច និងចេញវីដេអូ សុំទោសសម្តេចតេជោ ហ៊ុន សែន ចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តខុសកន្លងមក។

លោក ជា សិរី សូមទទួលកំហុសទាំងស្រុង ដោយសារតែក្រុមប្រឆាំងមួយចំនួនតូច បានលោងលោមបញ្ចុះបញ្ចូលខ្លួនធ្វើឱ្យខ្លួនយល់ខុសចំពោះគ.ជ.ប។ លោកស្នើសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន និងគ.ជ.ប ហើយស​ន្យាថា មិនឱ្យមានកំហុសជាលើកទី២ ទៀតនោះទេ។

ខាងក្រោមនេះជាកិច្ចសន្យា និងវីដេអូរបស់ លោក ជា សិរី៖