(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃកម្ពុជា បានទទួលការអនុញ្ញាតពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចុះសង្កេតការណ៍លើដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ ដោយអះអាងថា ដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ព្រមទាំងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖