(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីសម្រេចស្តីពីការតែងតាំងក្រុមប្រឹក្សាជំនុំជម្រុះ ដើម្បីបើកសវនាការជាសាធារណៈជំនុំជម្រុះលើបណ្តឹង/សំណុំរឿងលេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លេខ០០២ និងលេខ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣, លេខ០០៤ និងលេខ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នាថ្ងៃទីព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។
តាមរយៈសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រុះ មានចំនួន៩រូប ក្នុងនោះលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធានក្រុមប្រឹក្សាជំនុំជម្រុះ និងមានក្រុមគណៈលេខាធិការសវនាការចំនួន៧រូប៕
ខាងក្រោមនេះ ជាចេញសេចក្តីសម្រេចរបស់ គ.ជ.ប៖