(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៦.៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៨ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៩រយនាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣៖

* វៀតណាម ឆ្លងចំនួន ១១,៦២១,៦៨១ (ស្លាប់ ៤៣,២០៦នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៨១២,៦៧០នាក់ (ស្លាប់ ១៦១,៨៩៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,១១៩,៦៤៧នាក់ (ស្លាប់ ៣៧,១៦៣នាក់)
* ថៃ ឆ្លងចំនួន ៤,៧៥៤,៧៨៤នាក់ (ស្លាប់ ៣៤,៤១៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,១៧១,៦១៨នាក់ (ស្លាប់ ៦៦,៥៤២នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,៥១៨,២៨១នាក់ (ស្លាប់ ១,៨៤១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៤០,៩៧៧នាក់ (ស្លាប់ ១៩,៤៩៤នាក់)
* ព្រុយណេ ឆ្លងចំនួន ៣០៩,៥៦១នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៨,៧០៨នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៨,៩៣៧នាក់ (ស្លាប់ ៣,០៥៦នាក់)៕