(ភ្នំពេញ)៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់សម្រេចតែងតាំង អ្នកឧកញ៉ា បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ វេជ្ជបណ្ឌិត គួច ម៉េងលី ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ សប្បុរសជន ៤នាក់ទៀត ក៏ត្រូវបានគណៈសង្ឃពុទ្ធសាសនាកម្ពុជា ផ្តល់នូវគោរម្យ៍ងារកិត្តិយស ផងដែរ រួមមាន៖
១៖ លោក គួច លៀងហួរ ជា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍
២៖ អ្នកស្រី សូវ សុកហួង ជា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍
៣៖ លោក អ៉ឹង ហុកម៉េង ជា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍
៤៖ អ្នកស្រី គឹម ចេង ជា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។
ពិធីប្រគល់នូវគោរម្យ៍ងារកិត្តិយស របស់គណៈសង្ឃពុទ្ធសាសនាកម្ពុជា ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក និងជាព្រះមេគុណរាជធានីភ្នំពេញ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣៕