(ភ្នំពេញ)៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលបានចូលរួមអង្កេតការណ៍បោះឆ្នោតដែរនោះ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍គាំទ្រលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សម្ពន្ធយុវជនស្រលាញ់សន្តិភាពបានកត់សម្គាល់ថា ទាំងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត គឺបានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ មានសន្តិសុខ និងសុវត្ថិភាព គ្មានអំពើហិង្សា
និងការគំរាមកំហែង។

គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញលទ្ធផលជាបណ្ដោះអាសន្នថាមានចំនួនប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតមានរហូតទៅដល់ចំនួន ៨,១៧៧,០៥៣នាក់ ស្មើនឹង ៨៤.២១%៕