(ភ្នំពេញ)៖ សមាគមរាជសីហ៍ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានមើលឃើញថាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។
គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញលទ្ធផលជាបណ្ដោះអាសន្នថាមានចំនួនប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតមានរហូតទៅដល់ចំនួន ៨,១៧៧,០៥៣នាក់ ស្មើនឹង ៨៤.២១%៕