(កំពង់ឆ្នាំង)៖ អគ្គមហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៏ ទិត​ មាលា​ ញាណ ​ឡេង រួមទាំងក្រុមគ្រួសារ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានមានសទ្ធាជ្រះថ្លា នាំយកនូវ​ គ្រឿងបរិក្ខារផ្សេងៗ រួមនឹងបច្ច័យកសាងមួយចំនួន​ ប្រគេនតាមវត្តចំនួន៦​ ក្នុង​ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់​ឆ្នាំង​ ដែលពិធី​នេះបានធ្វេីនៅ​វត្តចំបុី​ ឃុំច្រេស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់​ឆ្នាំង​។

នាឱកាសនោះអគ្គមហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៏​ ទិត​ មាលា ក៏បានសូមឧទ្ទិស​មហាកុសល​ផលបុណ្យនេះ ជូនដល់​បុព្វការី​ជនទាំង៧សណ្តាន ​ជាពិសេសអគ្គមហាឧបាសក​​ ពុទ្ធសាសនូបត្ថម្ភក៏​ ញាណ​ ឡេង​ សូមទទួលយក និងបានសោយសុខក្នុងសុគិភពកុំបី ឃ្លៀងឃ្លៀតឡើយ។

សូមបញ្ជាក់ថា វត្តចំនួន៦ ដែរទទួលបាននូវ​គ្រឿងបរិក្ខាររួមទាំងបច្ច័យកសាង​រួមមាន៖ វត្តចំបុី វត្តចំប៉ា វត្តកំពង់ត្រឡាចលើ វតុ្តក្រុង វត្ត ចៅហ្វាជួន វត្តប្របផ្ជះ,(សិរីតេជះ)។ ដោយក្នុង​មួយវត្ត​ទទួលបាន​ អង្ករ​ មី​ ត្រីខ​ ភេសជ្ជៈ​ ទឹកសុទ្ធ​ និង​បរិក្ខារ​ផ្សេងៗ​ រួមនឹង​បច្ច័យបួនប្រគេន​ ១២មុឺនរៀល​ បច្ច័យកសាង​ ៦០​មុឺនរៀល​។ ជូនលោកយាយលោកតា​ ជាង១០នាក់​ ក្នុងម្នាក់ៗទទួល​បានថវិកា​​ ២មុឺនរៀល​៕