(កំពង់ធំ)៖ លោក យឹម លាត បេក្ខជនតំណាងរាស្ត្រវ័យក្មេងគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នេះថា ឃុំដូង និងឃុំក្រយា ក្នុងស្រុកប្រាសាទបល្ល័ ខេត្តកំពង់ធំ ដែលពីមុនធ្លាប់បោះឆ្នោតចាញ់ ប៉ុន្តែលទ្ធផលក្រោយបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ នេះ ឃើញថាប្រជាពលរដ្ឋ បានងាកមកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះដាច់តែម្ដង។

លោក យឹម លាត បានបញ្ជាក់ទៀតថា លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ២០២៣ សំឡេងគាំទ្រគណបក្សប្រជាជនមានការកើនឡើងយ៉ាងគំហុក ដោយសារប្រជាពលរដ្ឋដឹងច្បាស់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយតែងតែគិតគូរដល់សុខនិងទុក្ខរបស់ប្រជាពលរដ្ឋ ថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោក យឹម លាត បានលើកឡើងផងដែរថា ជាមួយលទ្ធផលដ៏ថ្លៃថ្លាខាងលើនេះ កន្លងមក ក្នុងនាមលោក ជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ គឺតែងតែបានចូលរួមជាមួយក្រុមការងារ ចុះជួបផ្ទាល់ និយាយតែពាក្យពិត ហើយបង្កើតសមិទ្ធផលជាក់ស្តែងជាច្រើនក្នុងរយៈពេល៥ឆ្នាំ និងបានផ្តល់ទំនុកចិត្តខ្ពស់ ដល់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបល្ល័ង្កផងដែរ៕