(ភ្នំពេញ)៖ លោកស្រី ឯម សុវណ្ណនី នាយិកាសហព័ន្ធអង្គការស្ត្រីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ (ស.អ.ស.ស.អ.) ក្នុងបទសម្ភាសខ្លីជាមួយបណ្តាញ Fresh News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
លោកស្រី ឯម សុវណ្ណនី ដែលតែងតែចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោត បានអះអាងថា ដំណើរការបោះឆ្នោត ឆ្នាំ២០២៣ បានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News និងបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន ៥អាសនៈ។
មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕
ខាងក្រោមនេះជាវីដេអូ៖