(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនាព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះថា ខេត្តពោធិ៍សាត់ ទទួលបានសំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជា ដ៏ច្រើនលើសលុប ដែលអាចនឹងគ្រប់គ្រងបាន ទាំង៤/៤ អាសនៈតែម្តង។

សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋ ប្រមាណជាង៨៤ភាគរយបានទៅបោះឆ្នោត៕