(ស្ទឹងត្រែង)៖ មន្រ្តីជាន់ខ្ពស់សាលាខេត្តស្ទឹងត្រែង បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅខេត្តស្ទឹងត្រែង គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយអាចគ្រប់គ្រងបានទាំង ១/១អាសនៈតែម្តង។

សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋប្រមាណជាង ៨៤ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕