(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅខេត្តបន្ទាយមានជ័យ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយអាចនឹងគ្រប់គ្រងបានទាំង ៦/៦អាសនៈតែម្តង។
សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋប្រមាណជាង ៨៤ភាគរយបានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕