(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ លើសពី៨៧% ដែលបានចូលរួមបោះឆ្នោតថ្ងៃនេះ ក្នុងនោះប្រជាពលរដ្ឋស្រុកកណ្តៀង និងស្រុកក្រគរ លើសពី៩០% ដែលមានឈ្មោះក្នុងបញ្ជី គ.ជ.ប បានទៅចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ច និងសិទ្ធិ ជាម្ចាស់ប្រទេស ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះប្រជាពលរដ្ឋ នៅក្នុងស្រុកកណ្តៀង ប្រមាណ៩៦,១៥% និងប្រជាពលរដ្ឋ នៅក្នុងស្រុកក្រគរ ប្រមាណ ៩៤,១៤% បានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រនៃកម្ពុជា។
ជាងនេះទៅទៀត ប្រជាពលរដ្ឋនៃឃុំស្រែស្តុក ស្រុកកណ្តៀង ប្រមាណ៩៩,០២% និងប្រជាពលរដ្ឋ នៃឃុំស្នាអន្សា ស្រុកក្រគរ ប្រមាណ៩៧,៦១% បានបោះឆ្នោតគាំទ្រសន្តិភាព និងការអភិវឌ្ឍន៍ របស់គណបក្សប្រជាជនកម្ពុជា។
នេះគឺជាលទ្ធផលក្រៅផ្លូវការ (បណ្តោះអាសន្ន) ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជា ទទួលបាន នាព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ដោយឡែកលទ្ធផលផ្លូវការ គ.ជ.ប នឹងផ្តល់ជូនតាមនីតិវិធី នាពេលក្រោយ៕