(ក្រចេះ)៖ សត្វផ្សោតញី រស់នៅទន្លេមេគង្គខេត្តក្រចេះ ត្រូវបានគេប្រទះឃេីញងាប់ជាថ្មី១ក្បាលទៀត នៅច្រាំងទន្លេ នាវេលាម៉ោងទៀបភ្លីថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៦ នៅចំណុចភូមិបុសលាវ ឃុំថ្មបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ។
ការប្រទះឃើញ សត្វផ្សោតងាប់អណ្តែតទឹក នៅខេត្តក្រចេះខាងលើនេះ គេនៅពុំទាន់មានការបញ្ជាក់ពីជំនាញរដ្ឋបាលជលផល ឬមន្រ្តីអភិរក្សសត្វផ្សោតទន្លេមេគង្គ ចំពោះមូលហេតុនោះឡើយ។
ប៉ុន្តែបើតាមការអះអាងរបស់ពលរដ្ឋ បានឃេីញហេតុការណ៍សត្វផ្សោត១ក្បាលនេះ មានប្រវែងបជាង១ម៉ែត្រ និងមានទំងន់ជិត១០០គីឡូក្រាម ស្ថិតក្នុងវ័យបន្តពូជ ថែមទាំងមានកូនតូចមួយងាប់អណ្ដែត នៅជិតទៀតផង។
ប្រជាពលរដ្ឋបានសន្និដ្ឋានថា សត្វផ្សោត១ក្បាលនេះ បានងាប់រយៈពេលប្រហែលជិត២ថ្ងៃមកហេីយ រួចបានហូរអណ្ដែតចុះមកក្រោម នៅទីតាំងដែលគេប្រទះឃេីញខាងលេី ដែលករណីនេះគេសង្ស័យបណ្ដាលមកពីត្រូវដែកឆក់ ឫមានជម្ងឺទេីបបណ្ដាលឲ្យងាប់។
ក្រោយពីពលរដ្ឋប្រទះឃេីញបង្កឲ្យមានការភ្ញាក់ផ្អេីល ទេីបគេឃេីញវត្តមាន របស់មន្រ្តីអង្កការ WWF មកនាំទៅទីស្នាក់ការដេីម្បីត្រួតពិនិត្យរកមូលហេតុ។
លោកឡោ គឹមសានមន្រ្តីអង្គការ WWF ខេត្តក្រចេះបានបញ្ជាក់ឲ្យដឹងថា សត្វផ្សោតងាប់នេះ នៅមិនទាន់ដឹងពីមូលហេតុនោះទេ ខណ:កម្លាំងរបស់លោក កំពុងយកទៅស្នាក់ការរអង្គការ WWF ដេីម្បីធ្វេីការពិសោធន៍។
ជាជំហ៊ានដំបូងនោះ លោកដាក់សង្ស័យថាផ្សោតមួយនេះ អាចងាប់ដោយសាររលូតកូន ព្រោះនៅជិតផ្សោតងាប់នេះ មានកូនផ្សោតមួយក្បាលងាប់នៅក្បែរហេីយ កូនផ្សោតនោះនៅតូចណាស់ គឺមិនទាន់គ្រប់ខែនោះទេ៕